Tuesday, September 26, 2017

10:09 AM


បើ​យោង​តាម​ការ​តេស្ត​ល្បឿន​ពិន្ទុ​វាយ​តម្លៃ​ពី​កម្មវិធី Geekbench 4 ដោយ​ក្រុម​ការងារ Tom's Guide បាន​បង្ហាញ​ថា​iPhone 8/8 Plus ជា​ស្មាតហ្វូន​ដែល​មាន​ល្បឿន​ដំណើរការ​លឿន​ជាង​ស្មាតហ្វូន​ដទៃៗ​ទៀត​ក្នុង​លោក យក​ឈ្នះ​ទាំង​ត្រកូល Laptop MacBook ដែល​ស្ថិត​ក្រោម​ដំបូល​តែ​មួយ​ទៀត​ផង។



លទ្ធផល​បាន​បង្ហាញ iPhone 8/8 Plus បំពាក់​ឈីប A11 Bionic ទទួល​បាន​ពិន្ទុ ១០,៤៧២ និង ១០,១៧០ ដែល​យក​ឈ្នះ​លើ Note 8 ទទួល​បាន​ត្រឹម ៦,៥៦៤ និង OnePlus 5 ទទួល​បាន ៦,៥៤២ ខណៈ MacBook Pro ប្រើ CPU Core i5 ជំនាន់​ទី ៧ ទទួល​បាន ៩,២១៣។



ចំណែក​ការ​តេស្ត​ផ្សេង​ទៀត ពី​ដំណើរការ​នៃ​ថេរវេលា​នាំ​ចេញ​វីដេអូ ​កម្រិត​ 4K រយៈ​ពេល ២ នាទី ទូរសព្ទ iPhone 8 ប្រើ​ពេល​ត្រឹម ៤២ វិនាទី​ប៉ុណ្ណោះ ខណៈ Note 8 ប្រើ​ពេល ៣:០៣ នាទី និង S8+ ប្រើ​ពេល ៤:០៧ នាទី ដែល​នេះ​គិត​ទៅ​ខុស​គ្នា ១ ទ្វេ​សឹង​ជា ៥ ទៅ​ហើយ។


ប្រភព៖ Sabay


Next
This is the most recent post.
Older Post

0 comments:

Post a Comment