Monday, August 7, 2017

4:16 PM
យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន​សេដ្ឋកិច្ច​ ​និង​វិនិយោគ​ធំ​បំផុត​ ​CNBC​ ​របស់​អាមេរិក​បង្ហាញ​ថា​ ​iPhone 8​ ​គឺ​មិន​មាន​កាមេរ៉ា​បញ្ឈរ​លើ​ក្រោម​នោះ​ទេ​ ​ខណៈ​ការ​បំប៉ោង​ព័ត៌មាន​នេះ​ ​គ្រាន់​ជា​យុទ្ធសាស្ត្រ​ចេញ​លក់​សម្បក​ ​iPhone​ ​របស់​ឈ្មួញ​កណ្ដាល​តែ​ប៉ុណ្ណោះ។

 រាងលេចធ្លាយ iPhone 8 កន្លងមក

 ជា​ទូទៅ​ ​មុន​ពេល​ ​iPhone​ ​ចេញ​លក់​ម៉ូដែល​នានា​ ​ឈ្មួញ​កណ្ដាល​តែង​ប្រជុំ​គ្នា​ក្នុង​ទីផ្សារ​ប្រទេស​ចិន​ដើម្បី​វិភាគ​ពី​រូបរាង​ ​និង​ផលិត​សម្បក​ឲ្យ​ទាន់​សភាពការណ៍​ចេញ​លក់​ ​ប៉ុន្តែ​ការ​វិភាគ​ទាំង​នោះ​មាន​ពេល​ខ្លះ​ខុស​ ​ខ្លះ​ត្រូវ។

ដោយ​ឡែក​ ​CNBC​ ​មិន​បាន​វិភាគ​បញ្ជាក់​ពី​រាង​កាមេរ៉ា​របស់​ស្មាតហ្វូន​នេះ​ទេ​ ​តែ​បង្ហាញ​ថា​វា​មាន​អេក្រង់​ ​OLED​ ​បច្ចេកវិទ្យា​ដោះ​សោរ​សុវត្ថិភាព​ដោយ​ប្រើ​មុខ​ ​និង​បញ្ចូល​ថាមពល​ដោយ​ឥត​ខ្សែ​ ​Wireless Charge៕


ប្រភព៖ Sabay

0 comments:

Post a Comment