Tuesday, August 22, 2017

9:17 AM
អង្គ​ការ​ណា​សា​បាន​បង្ហោះ​ផ្កាយ​រណប​ចុង​ក្រោយ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ដែល​វា​នឹង​ជួយ​ឱ្យ​អវ​កាស​យា​និក​នៅ​ស្ថានីយ​អវ​កាស​អន្តរ​ជាតិ​ ISS ​អាច​ទាក់​ទង​មក​កាន់​ផែន​ដី​បាន​យ៉ាង​ងាយ​ស្រួល​។


ផ្កាយ​រណប​ Tracking and Data Relay Satellite (TDRS-M ) ​តម្លៃ​ ៤០៨ ​លាន​ដុល្លារ​ផលិត​ដោយ​ក្រុម​ហ៊ុន​ Boeing ​ត្រូវ​បាន​បាញ់​ចេញ​ពី​ទីតាំង​ Cape Canaveral ​តាម​រយៈ​រ៉ុក​ក្កែត​ Atlas V។ វា​នឹង​ជួយ​សម្រួល​ដល់​ទំនាក់​ទំនង​រវាង​អវ​កាស​មក​កាន់​ផែន​ដី​សម្រាប់​ប្រតិបត្តិការ​គន្លង​ទាប​ដែល​អ្នក​វិទ្យា​សាស្ត្រ ​វិស្វករ​ និង​បុគ្គលិក​គ្រប់​គ្រង​បន្ទប់​អាច​ដំណើរ​ការ​ទិន្នន័យ​ដូច​ជា​បេសកកម្ម​ Hubble Space Telescope ​និង​ International Space Station។ 

ផ្កាយ​រណប​ TDRS-M ​នេះ​នឹង​គាំ​ទ្រ​ដល់​ការ​ទាក់​ទង​អវ​កាស​រហូត​ដល់​ពាក់​កណ្ដាល​ទសវត្ស​ ២០២០។ រំឮកថា​ TDRS-M ​គឺ​ជា​ផ្កាយ​រណប​ទី​ ១៣​ហើយ​ណា​សា​បាញ់​បង្ហោះ​តាំង​ពី​ឆ្នាំ​ ១៩៨៣ ​មកម្លេះ​៕ 


ប្រភព៖ Sabay



0 comments:

Post a Comment