ក្នុងពិភពលោកនេះមុខតំណែងពេញម៉ោងជាមន្ត្រីការពារផែនដីមានតែពីរកន្លែងប៉ុណ្ណោះ ក្នុងនោះមាននៅអង្គការ NASA និង ភ្នាក់ងារអវកាសអឺរ៉ុប ESA ហើយពេលនេះអង្គការ NASA កំពុងរើសបុគ្គលិកថ្មីមកកាន់តំណែងនេះ។
អង្គការ NASA នឹងផ្ដល់ជូនប្រាក់ប្រចាំឆ្នាំរហូតដល់ ១៨៧ ០០០ ដុល្លារ សម្រាប់អ្នកដែលកាន់មុខតំណែងនេះ ហើយការទទួលពាក្យនឹងបញ្ចប់ត្រឹមថ្ងៃទី ១៤ ខែសីហានេះ។ បច្ចុប្បន្នមុខតំណែងនេះកាន់កាប់ដោយ Catharine Conley តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។ មុខតំណែងនេះដែរនឹងមានសុពលភាពរយៈពេល ៣ ឆ្នាំ ហើយអាចបន្តបាន ២ ឆ្នាំបន្ថែមទៀត។
អ្នកដែលត្រូវបានជ្រើសរើសឲ្យកាន់មុខតំណែងនេះនឹងមានតួនាទីត្រួតពិនិត្យមើលលើការពារភពផែនដី និង រក្សាឲ្យបានខ្ជាប់ខ្ជួននូវច្បាប់វិន័យដែលចេញឲ្យប្រើសម្រាប់បេសកកម្ម NASA នីមួយៗ៕
ប្រភព៖ Sabay
Thursday, August 3, 2017
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment