Monday, August 21, 2017

1:45 PM


មុន​ពេល​ Galaxy Note 8 បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ ក្រុមហ៊ុន​ Samsung បាន​បញ្ចេញ​វីដេអូ​ខ្លី​ចំនួន​ពីរ​ដែល​បង្ហាញ​ពី​ចំណុច​លេច​ធ្លោ​​របស់​ស្មាតហ្វូន​កំពូល​នេះ។


វីដេអូ​ដំបូង​បង្ហាញ​អំពី​​​សមត្ថភាព​​​ថត​រូបភាព​ច្បាស់​មុខ​ព្រាល​ក្រោយ​របស់​កាមេរ៉ា​ភ្លោះ​ដំបូង​នៃ​ត្រកូល​ Galaxy រួម​ទាំង​សមត្ថភាព​ពង្រីក​រូបភាព​ពេល​ថត​ដោយ​មិន​ឲ្យ​បាត់​បង់​គុណភាព​រូបភាព​ទៀត​ផង។


ចំពោះ​វីដេអូ​បន្ទាប់​វិញ​មាន​បង្ហាញ​ពី​ប៊ិច​ S-Pen ដែល​ជា​ចំណុច​មួយ​ធ្វើ​ឲ្យ​​ត្រកូល​ Note ពិសេស​ជាង​ត្រកូល​ S។ ក្នុង​វីដេអូ​បង្ហាញ​ពី​ចំណុច​ខ្លាំង​របស់​ S-Pen ដែល​អាច​​គូរ​រូប​ ឬ សរសេរ​អក្សរ​បាន​​លឿន​ទាន់​ចិត្ត​នៅ​លើ​អេក្រង់​ Galaxy Note 8។


ព័ត៌មាន​លម្អិត​ដទៃ​ទៀត​អំពី​ Galaxy Note 8 នឹង​ត្រូវ​បង្ហាញ​ឲ្យ​ដឹង​នា​ថ្ងៃ​ ២៣ ខែ​សីហា​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ៕​ 


ប្រភព៖ Sabay



0 comments:

Post a Comment