Monday, August 21, 2017

11:16 AM


ជា​ធម្មតា​កម្មវិធី​ដែល​ជា​ប្រភព​ទាញ​យក​ App ដែល​មាន​ឈ្មោះ Google Play Store រមែង​មាន​ស្រាប់​នៅ​ខាង​ក្នុង​ម៉ាស៊ីន​នៃ​ស្មាតហ្វូន​ឬ​ថេបប្លែត​ Android។ ប៉ុន្តែ​ចៃដន្យ​សុខៗ​ស្រាប់​តែ Play Store ​បាត់​ពី​ម៉ាស៊ីន ដែល​អ្នកប្រើប្រាស់​មួយ​ចំនួន ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ការ Reset គ្រឿង​សារ​ជា​ថ្មី ដែល​អាច​ប៉ះពាល់​ដល់​បាត់​ឯកសារ​សឹង​ទាំង​ស្រុង។ 

តាម​ពិត​​មាន​វិធី​ទាញ​យក​និង​ដំឡើង​វា​មក​វិញ​បាន ហើយ​ងាយ​ស្រួល​ជា​ទី​បំផុត។ 

១). បើក​មុខងារ Unknown Source

មុន​ឈាន​ដល់​ជំហាន​ទៅ​ទាញ​យក​កំណែ APK នៃ Play Store យើង​ត្រូវ​បើក​មុខងារ Unknown Source ជា​មុន​សិន ដើម្បី​អនុញ្ញាត​ឲ្យ​ម៉ាស៊ីន​ធ្វើ​ដំឡើង​កម្មវិធី​គ្មាន​ប្រភព​ចេញ​ពី Play Store។​


២). ទាញ​យក​កំណែ APK នៃ​កម្មវិធី Play Store


  • ចុច​ទាញ​យក​កម្មវិធី Google Play Store v8.1.29 នៅ​ត្រង់​នេះ     
  • ម្យ៉ាង​ទៀត​អាច​ចូល​ទៅ​រើស​ជំនាន់ Google Play Store ទាប​ឬ​ខ្ពស់​បាន​តាម​រយៈ​តំណ​នេះ
 #បញ្ជាក់: ករណី​ម៉ាស៊ីន Android ស្ថិត​នៅ​ជំនាន់​ទាប ត្រូវ​រើស Play Store ជំនាន់​ទាប ដោយ​ពិនិត្យ​មើល​ត្រង់​កន្លែង Minimun Version មុន​ពេល​ទាញ​យក 

៣). វិធី​ដំឡើង​ Google Play Store


  • ចូល​ទៅ​កាន់​កម្មវិធី File Manager ត្រង់​កន្លែង Download > ស្វែង​រក​ឯកសារ APK នៃ​ Play Store ដែល​បាន​ទាញ​យក​ពី​ខាង​លើ  
  • ចុច​លើ​ពាក្យ Install  
  • ចុច Done ឬ Open ជា​កិច្ច​បញ្ចប់។​

ប្រភព៖ Sabay


0 comments:

Post a Comment