Monday, August 21, 2017

11:07 AM
ក្រុម​ហ៊ុន​ Facebook ​ប្រកាស​កាល​ពី​ថ្ងៃ​អង្គា​រថា ខ្លួន​នឹង​វិនិ​យោគ​​ ៧៥០លាន​ដុល្លារ​​ដើម្បី​សង់​មជ្ឈ​មណ្ឌល​ទិន្នន័យ​ (Data Center) ​ថ្មី​នៅ​ទី​ក្រុង​ New Albany ​រដ្ឋ​ Ohio ​សហ​រដ្ឋអាមេរិក​​ ។


យោង​តាម​ទី​ភ្នាក់​ងារ​សេវា​កម្ម​អភិវឌ្ឍន៍​រដ្ឋ​ Ohio ​ឱ្យ​ដឹង​ថា ​ក្រុម​ហ៊ុន ​Facebook ​នឹង​ទទួល​បាន​កញ្ចប់​ថវិកា​លើក​ទឹក​ចិត្ត​ពី​រដ្ឋ​ប្រហែល​ ៣៧,១ ​លាន​ដុល្លារ​ដើម្បី​គាំ​ទ្រ​ដល់​គម្រោង​សាង​សង់​នេះ​ ។ ដោយ​ឡែក​អភិ​បាល​រដ្ឋ​ Ohio ​លោក​ John Kasich ​និយាយ​ថា គម្រោង​សាង​សង់​នេះ​ឆ្លុះ​បញ្ចាំង​ពី​សេច​ក្តី​ត្រូវ​ការ​របស់​រដ្ឋ​ដោយ​បង្កើត​ការ​ងារ​ចម្រុះ​សម្រាប់​ប្រជាជន​ ។ 

ទន្ទឹម​គ្នា​នេះ​ដែរ​អភិ​បាល​កំពុង​បញ្ចុះ​បញ្ចូល​ឱ្យ​ក្រុម​ហ៊ុន Foxconn ​មក​សង់​រោង​ចក្រ​បន្ថែម​ក្នុង​រដ្ឋ​របស់​លោក​ ខណៈ​កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុម​ហ៊ុន​ដំឡើង​ឧប​ករណ៍​អេ​ឡិច​ត្រូ​និក​ដ៏​ធំ​របស់​តៃ​វ៉ាន់​មួយ​នេះ​លើក​ឡើង​ថា ​ខ្លួន​នឹង​វិនិ​យោគ​ ១០ប៊ី​លាន​ដុល្លារ​ដើម្បី​សង់​រោង​ចក្រ​នៅ​រដ្ឋ​ Wisconsin ​ដែល​អាច​បង្កើត​ការ​ងារ​ចន្លោះ​ពី ៣ ០០០ ​ទៅ​ ១៣ ០០០ ​ប្រ​ភេទ​ឯណោះ​ ។

បច្ចុ​ប្បន្ន Facebook ​​មាន​មជ្ឈ​មណ្ឌល​ទិន្ន​ន័យ​ក្នុង​រដ្ឋ​មួយ​ចំនួន​ដូច​ជា​ Oregon, North Carolina ​និង​រដ្ឋ​ Iowa ។ ខណៈ​មជ្ឈ​មណ្ឌល​នៅ​ទីក្រុង​ Fort Worth, Texas and Los Lunas ​និង​រដ្ឋ New Mexico ​កំពុង​សាង​សង់​នៅ​ឡើយ៕ 


ប្រភព៖ Sabay



0 comments:

Post a Comment