Tuesday, August 22, 2017

9:40 AM
អ្នក​រចនា​ John Calkins បាន​បង្ហោះ​ចេញ​ផ្សាយ​នូវ​រូបភាព​ជា​ច្រើន​សន្លឹក ជុំវិញ​គំរូ​រាង​ទូរសព្ទ iPhone Pro និង​ប្រព័ន្ធ​ប្រតិបត្តិ iOS 12។ លោក​ជឿជាក់​ Apple នឹង​បន្ថែម​នូវ​មុខងារ HomeBar ដែល​ភ្ជាប់​ជាមួយ​ប៊ូតុង Home បង្កប់​លើ​អេក្រង់ ដែល​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ការ​បើក​មើល Notification និង​ Widget ក៏​ដូច​ជា​បន្ថែម Shortcuts ផ្សេងៗ​បាន​យ៉ាង​ឡូយ។​


បន្ថែម​នឹង​ផ្ទៃ​អេក្រង់​ពេញ​សង​ខាង និង​បំពាក់​នូវ​អេក្រង់ Ultra-HD OLED ​មើល​ទៅ​កាន់​តែ​ស៊ីវិល័យ។​ ទាក់ទង​នឹង​មុខងារ HomeBar លោក Calkins បាន​សង្កត់​ធ្ងន់ទៅ​បច្ចេកវិទ្យា 3D Touch ដែល​អាច​ធ្វើ​ជា​ជំនួយ​ការ​ប្រើប្រាស់​មុខងារ​ជា​ច្រើន​ទៀត​បាន​យ៉ាង​លឿន​និង​មាន​ភាព​ងាយស្រួល​ជាង​មុន។​




ប្រភព៖ Sabay



0 comments:

Post a Comment