លើទំព័រផ្លូវការរបស់ក្រុមហ៊ុន Honda
ប្រចាំប្រទេសថៃបានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបង្ហាញពីរូបរាងរបស់ម៉ូតូ
Honda Zoomer-X ស៊េរីថ្មីឆ្នាំ ២០១៨។
តាមរូបរាងដែលបង្ហោះឡើងឃើញថា Zoomer-X ស៊េរីថ្មីនៅតែរក្សាតួខ្លួនប្លែកភ្នែកដូចដើម តែមានការរចនារូបរាងខាងក្រៅប្លែកពីស៊េរីមុន។ ចំណុចគួរឲ្យចាប់អារម្មណ៍ជាងគេគឺនៅត្រង់គ្រោងដែកដែលហ៊ុំព័ទ្ធគូថម៉ូតូខាងក្រោយ និង គ្រោងដែកចង្កៀងខាងមុខ បានប្ដូរពីពណ៌-ស ទៅជាពណ៌ខ្មៅ ឬ ពណ៌ក្រហមវិញ។
ចំពោះជម្រើសពណ៌ម៉ូតូវិញចែកចេញជា ៤ ប្រភេទរួមមានក្រហមលាយ-ស (បំពង់ដែកពណ៌ក្រហម), ខ្មៅលាយក្រហម (បំពង់ដែកពណ៌ក្រហម), ទឹកក្រូចលាយ-ស (បំពង់ដែកពណ៌ខ្មៅ) និង ស្វាយលាយ-ស (បំពង់ដែកពណ៌ខ្មៅ)។ ចំណុចមួយទៀតដែលធ្វើឲ្យ Zoomer-X ស៊េរីថ្មីខុសប្លែកពីស៊េរីមុនគឺត្រង់ការរចនាតែមលើឃ្លុបម៉ូតូ។
ចំពោះព័ត៌មានលម្អិតពីលក្ខណៈសម្បត្តិម៉ាស៊ីន តម្លៃ និង កាលបរិច្ឆេទចេញលក់ ខាងក្រុមហ៊ុន Honda ប្រចាំប្រទេសថៃ មិនទាន់បានបញ្ជាក់ឲ្យដឹងនៅឡើយទេ៕
ប្រភព៖ Sabay
Monday, August 7, 2017
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment