អង្គការ NASA បានពន្យល់អំពីវីដេអូនេះថា: «យានអវកាសដែលឆ្ងងកាត់ ភពភ្លុយតុងនេះ ចាប់ផ្តើមពីលើ តំបន់ខ្ពង់រាប ទៅភាគនិរតី នៃផ្ទាំងទឹកកក អាសូត ដែលមានឈ្មោះក្រៅ ផ្លូវការហៅថា Sputnik Planitia »។ ដំបូងយាននេះ ឆ្លងកាត់ជិតភាគ ខាងលិចនៃ Sputnik ដែលវាមាន ព្រំប្រទល់ជាប់នឹង តំបន់ភ្នំដ៏ខ្មៅ ងងឹតនៃតំបន់ Cthulhu Macula ដែលនៅទីនោះ គឺមានជួរភ្នំស្ថិត នៅក្នុងតំបន់ទំនាប ដែលយើងអាចឃើញ នៅផ្នែក ខាងស្តាំវិញ។ ការធ្វើដំណើរ ទៅភាគខាងជើង គឺត្រូវឆ្លងកាត់ តំបន់ខ្ពង់រាប Voyager Terra ដែលកន្លែងនោះ មានដីបាក់ជាច្រើន ហើយសម្រាប់ភាគ ខាងត្បូង លើតំបន់ Pioneer Terra គឺបង្ហាញពីរណ្តៅ ជ្រៅៗផងដែរ ហើយចុងបញ្ចប់ គឺយានត្រូវ ហោះហើរ នៅលើវាលស្មៅ នៃតំបន់ Tartarus Dorsa ភាគខាងកើត នៃអឌ្ឍគោល វិញម្តង។
ជាច្រើនទសវត្សរ៍មកហើយដែលភពភ្លុយតុង ត្រូវបាន NASA ដាក់ឈ្មោះថា ជាភពទី 9 នៅក្នុងប្រព័ន្ធ ថាមពល ព្រះអាទិត្យ ហើយម្យ៉ាងវិញទៀត វីដេអូដែល NASA បានបង្ហាញនេះ គឺត្រូវបាន ថតដោយ ឌីជីថលយ៉ាងត្រឹមត្រូវ ទៅតាមផែនទី ដែលបានបង្ហាញ រូបភាពនៃភព ដ៏តូចមួយនេះ ហើយធ្វើអោយអ្នក ដែលតាមដានមាន អារម្មណ៍រំភើប ជាមួយនឹងពេល វេលាអនាគត របស់ពួកគេ។
ទស្សនាវីដេអូខាងក្រោម៖
ប្រភព: Cambo Report
0 comments:
Post a Comment