ស្ថិតនៅក្នុងខួបទី ៥០ ឆ្នាំនៃការធ្វើដំណើរទៅដល់ឋានព្រះច័ន្ទដំបូងរបស់អវកាសយានិក ដ៏ល្បីរបស់អាមេរិក Neil Armstrong ដែលប្រារព្ធឡើងកាលពីខែកក្កដាកន្លងមក ប៉ុន្តែមកទល់បច្ចុប្បន្ននៅតែមាន អ្នកប្រកាសអះអាង និងមានការសង្ស័យថាព្រឹត្តិការណ៍ពិភពលោក ដ៏អស្ចារ្យមួយនេះគឺគ្រាន់ជាការកុហក ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ របស់ពិភពលោកប៉ុណ្ណោះ។
លោក Marcus Allen អ្នកទ្រឹស្ដីនិយមដ៏ល្បីល្បាញ ដែលបានចូលរួមនៅក្នុងពិធីប្រារព្ធខួបលើកទី ៥០ នោះ បានថ្លែងលើកឡើងអំពីកត្តាជាច្រើនដែល អះអាងថា វាគ្រាន់តែជាការកុហក និងលាក់បាំងការពិតរបស់ អាមេរិកប៉ុណ្ណោះទៅលើរឿងនេះ។ ក្នុងនោះលោកបាននិយាយថាស្ថិតនៅក្នុង គ្រាដែលអាមេរិកចង់យកឈ្នះរុស្សី ក្នុងការអភិវឌ្ឍបច្ចេកវិទ្យារុករកអវកាស ម្ល៉ោះហើយទើបប្រធានាធិបតីអាមេរិក F Kennedy បានរៀបចំឈុតឆាកដូចជា នៅក្នុងអវកាសពិតនៅក្នុងស្ទូឌីយោ ដ៏សំងាត់មួយផលិតជាវីដេអូ ដែលមើលទៅដូចជាអវកាសយានិករបស់ណាសាពិតជាបានធ្វើដំណើរ ទៅដល់ឋានព្រះច័ន្ទពិតប្រាកដមែន។
អ្វីដែលកាន់តែមានភាព សង្ស័យទៀតនោះលោក Allenបាននិយាយថាតើអ្វីដែលអាចឲ្យណាសាយកមកបញ្ជាក់ថាវាជាការពិតនោះព្រោះថា ប្រសិនបើឆ្នាំ ១៩៦០ ការធ្វើដំណើរ ទៅដល់ឋានព្រះច័ន្ទងាយស្រួល យ៉ាងនេះតើហេតុអ្វីមកទល់បច្ចុប្បន្នបច្ចេកវិទ្យាដ៏រីកចម្រើនរបស់រុស្សី ជប៉ុន ឥណ្ឌា ព្រមទាំងកូរ៉េខាងជើងមិនអាចធ្វើដំណើរទៅដល់ទីនោះបាន៕
ប្រភព ៖ Sabay
Home
»
Science
» ពិតឬអត់!!! ការធ្វើដំណើរទៅដល់ឋានព្រះច័ន្ទរបស់ Neil Armstrong គ្រាន់តែជាការភូតកុហកពិភពលោកដ៏ធំបំផុតរបស់NASA
Thursday, August 3, 2017
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment