ប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ចុងក្រោយនេះមានបន្ថែមមុខងារថ្មីៗជាច្រើនដូចជា Notification Dots ដែលអាចបង្ហាញ Notification ឲ្យឃើញលើ Icon របស់កម្មវិធី។ ពេលចុចឲ្យយូរលើ Icon របស់កម្មវិធីវានឹងបង្ហាញព័ត៌មានដូចជា Notification ស្រដៀងនឹងមុខងារ 3D Touch លើ iOS ដែរ។
មុខងារមួយទៀតគឺ Picture-in-Picture ដែលអាចឲ្យទស្សនាវីដេអូអំឡុងពេលប្រើប្រាស់កម្មវិធីដទៃបាន។ ចំណែកមុខងារ Autofill អាចចងចាំនូវឈ្មោះគណនី និង លេខសម្ងាត់ដើម្បីអាចចូលទៅកាន់គណនីណាមួយបានរហ័ស។ មិនតែប៉ុណ្ណោះប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយនេះក៏មានបន្ថែមរូប Emoji ថ្មីៗជាច្រើនដែរ។
Google បានលើកឡើងថាមុនដំណាច់ឆ្នាំនេះស្មាតហ្វូនថ្មីៗរបស់ក្រុមហ៊ុន Samsung, LG, HTC, Sony, Huawei ឬ HMD Global ជាដើមអាចនឹងមានដំឡើងមកជាមួយស្រាប់នូវ Android O ឬអាចទទួលបាន Software សម្រាប់ការអាប់ដេត៕
ប្រភព៖ Sabay
0 comments:
Post a Comment