Tuesday, August 1, 2017

3:48 PM
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអ្នកវិទ្យាសាស្ត្រគិតថា ភពព្រះច័ន្ទ គឺស្ងួត ព្រោះតំបន់ ដែលជះពន្លឺពី ព្រះអាទិត្យមក មានសីតុណ្ណភាព ក្តៅខ្លាំង អាចឡើងរហូតដល់ 253o F (ស្មើនឹង 123 អង្សាសេ) ឯណោះ ចំណែកឯតំបន់ ស្រមោលខ្មៅវិញ អាចមានសីតុណ្ណភាព ទាបខ្លាំង ដល់ -243o F (ស្មើនឹង -153 អង្សាសេ) អញ្ចឹងនៅតំបន់ ដែលបាំងស្រមោលខ្មៅ ប្រហែលជាអាច មានសារធាតុទឹក។


ហើយកាលពីឆ្នាំ 2008 អ្នកវិទ្យាសាស្ត្របានធ្វើពិសោធន៍មើលទៅលើ ដុំថ្ម ដែលបានយកមក ពីឋានព្រះច័ន្ទ ដោយអាប៉ូឡូទី 18 កាលពីឆ្នាំ 1970 កន្លងទៅ ឃើញថា មានសារធាតុទឹក និងអ៊ីដ្រូស៊ែន នៅក្នុងថ្មនោះ តែក៏មិនបានសន្មត់ ជាផ្លូវការដែរ ថាតើនៅភពព្រះច័ន្ទ មានប្រភពទឹក ឬក៏អត់។


លុះក្រោយមក នៅក្នុងកំឡុងឆ្នាំ 2009 គេក៏បានបង្ហោះយានអាវកាស តូចមួយមាន ឈ្មោះថា Lunar Reconnaissance Orbiter ហៅកាត់ថា LRO ដោយបំពាក់បច្ចេកវិទ្យា LEND Neutron Detector ដែលវាបាន ហោះជុំវិញភពព្រះច័ន្ទ ហើយប្តូទិសដៅ រៀងរាល់ 1 ជុំម្តង ដើម្បីអាច សង្កេតមើល និងពិនិត្យមើលប្រតិកម្មរវាង អ៊ីដ្រូស៊ែន និង ដីនៅឋានព្រះច័ន្ទ កាន់តែច្បាស់ ពីគ្រប់ជ្រុង។ LRO នេះ ចំណាយអស់រយៈពេល ប្រហែលជាជិត 3 ឆ្នាំ ដើម្បីហោះ រុករកទិន្នន័យ ជុំវិញភពព្រះច័ន្ទ។ ក្រោយមកក៏បាន រកឃើញ តំបន់ដែលមាន សារធាតុទឹកកាន់តែ ច្រើនទៅៗ នៅតំបន់ ស្រមោលខ្មៅ ប៉ូលខាងត្បូង។

ក្រោយពីប្រមូលទិន្នន័យផ្គុំបញ្ចូលគ្នាជាច្រើនឆ្នាំមក ទើបគេ សន្មត់ថានៅតំបន់ប៉ូលខាងត្បូង នៃភពព្រះច័ន្ទ ពិតជាមាន ប្រភពទឹក ពិតប្រាកដមែន ហើយ ប្រភពទឹកនោះ នឹងកើនឡើង កាន់តែច្រើន ជាងនេះនៅពេល ខាងមុខ។






ប្រភព: Cambo Report



0 comments:

Post a Comment