Monday, August 21, 2017

11:26 AM


Erik Finman​ ​ជា​សេដ្ឋី​វ័យ​ក្មេង​មាន​អាយុ​ទើប​ ​១៨​ ​ឆ្នាំ​ ​ដែល​កំពុង​ក្ដោបក្ដាប់​រូបិយប័ណ្ណ​អេឡិចត្រូនិក​ប្រមាណ​ ​៤០៣​ ​Bitcoins​ ​ដែល​មាន​តម្លៃ​ប្រមាណ​ ​១,៧​ ​លាន​ដុល្លារ​ នោះ​ ​បាន​ប្រកាស​ថា​ ​Bitcoin​ ​នឹង​ឡើង​ថ្លៃ​ដល់​ ​១​ ​ម៉ឺន​ដុល្លារ​ក្នុង​មួយ​កាក់

Erik Finman 

សេដ្ឋី​វ័យ​ក្មេង​ខាង​លើ​នេះ​នៅ​បន្ត​ថា​ ​"បច្ចុប្បន្ន​ការ​វិនិយោគ​លើ​រូបិយប័ណ្ណ​អេឡិចត្រូនិក​ ​គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត" ។ Finman​ ​បន្ថែម​ទៀត​ថា​ ​ក្រៅ​ពី​ ​Bitcoin​ ​រូបិយប័ណ្ណ​អេឡិចត្រូនិក​មួយ​ប្រភេទ​ទៀត​ដែល​មាន​ឈ្មោះ​ថា​ ​Ethereum​ ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​ទ្រព្យ​សកម្ម​គួរសម​ណាស់​ដែរ។  

គិត​ត្រឹម​សប្ដាហ៍​ទី​៣​ ​ក្នុង​ខែ​សីហា​ ​២០១៧​ ​អត្រា​នៃ​រូបិយប័ណ្ណ​អេឡិចត្រូនិក​ ​Bitcoin​ ​មាន​ការ​ឡើង​ចុះ​ក្នុង​តម្លៃ​ប្រមាណ​ ​៤ ០៥៩​ ​ដុល្លារ​ ​ដល់​ ​៤ ៣០៥​ ​ដុល្លារ ​ក្នុង​មួយ​ ​Bitcoin​ ​ហើយ​ចំពោះ​អត្រា​នៃ​ ​Ethereum​ ​មាន​ប្រមាណ​ត្រឹម​ ​៣០០​ ​ដុល្លារ


ប្រភព៖ Sabay



0 comments:

Post a Comment