វិធីទី ១: អូសចូលផ្ទាំង Notification ដោយអូសផ្នែកអេក្រង់ខាងលើបង្អស់មកក្រោម ហើយអ្នកនឹងឃើញផ្ទាំងជម្រើស Option ច្រើនក៏ដូចជា icon រូប Do Not Disturb (ភាគច្រើនទូរសព្ទជំនាន់ Android 6.0 ឡើងមានបែបនេះ)។ ចុចលើនោះវាមាន ៣ ជម្រើសផ្សេងពីគ្នា:
- Total Silence: គ្មានអ្វីដែលអាចរំខានអ្នកបានទាំងអស់
- Alarms Only: ការកំណត់ម៉ោងរោទ៍អាចរំខានអ្នកបាន
- Priority Only: សំខាន់លើការកំណត់របស់អ្នក។
វិធីទី ២: ចូលទៅកាន់ Settings > Sound & Nofication បន្ទាប់មកមើលត្រង់កន្លែង Do Not Disturb សូមធ្វើការកំណត់ទៅតាមចិត្តរបស់អ្នក។ (អ្នកក៏អាចធ្វើការកំណត់តាមរយៈពេលវេលា ឧទាហរណ៍: ១៥ នាទី ឲ្យវាដំណើរការដោយស្វ័យប្រវត្តិវិញ)៕
ប្រភព៖ Sabay
0 comments:
Post a Comment