កាមេរ៉ាប្រភេទ DSLR ឬMirrorless អាចផលិតបានរូបភាពល្អ ហើយកាន់តែពិសេស ប្រសិនបើប្រិយមិត្តអាចយល់ច្បាស់ និងបញ្ជាប៊ូតុងមុខងារនានារបស់ពួកវា។ ដូចនេះ អត្ថបទខាងក្រោម និងណែនាំពីប៊ូតុងនានា ដែលមានបំពាក់តាមកាមេរ៉ា DSLR ឬMirroless ទូទៅ។
១). ផ្នែកខាងលើកាមេរ៉ា
- ប៊ូតុងថតវីដេអូ (Video start/stop)ប៊ូតុងនេះ ប្រើសម្រាប់ ថតវីដេអូ ដែលតំណាងដោយ ប៊ូតុងមានចំណុចក្រហមពីលើ។ កាមេរ៉ាខ្លះប្រើប្រាស់ប៊ូតុងថតរូបធម្មតាដោយអាចប្ដូរ Mode ជា Movie mode លើ Mode dial សម្រាប់ថតវីដេអូ។
- ប៊ូតុងបិទ បើក (Power switch)
ប៊ូតុងនេះ ប្រើសម្រាប់បិទ ឬបើក កាមេរ៉ា ដែលមានទីតាំងនៅក្បែរប៊ូតុងថតរូប ប៉ុន្តែកាមេរ៉ាខ្លះមានទីតាំងផ្សេង។
- ប៊ូតុងថតរូប (Shutter release)
ប៊ូតុងនេះ ប្រើសម្រាប់ថតរូប ដែលមានទីតាំងនៅក្បែរ កន្លែងប្ដូរ Lens។
- ប៊ូតុងកំណត់ Exposure compensation-aperture (Exposure comp.)
កាមេរ៉ាប្រភេទ DSLR កម្រិតដំបូងភាគច្រើនមានតែ Command dial ដែលគ្រប់គ្រងលើ shutter speed ក្នុង Manual mode។ ប្រសិនបើអ្នកចង់គ្រប់គ្រង Aperture អ្នកអាចចុចឲ្យជាប់លើប៊ូតុងនេះ។ ក្នុង Auto mode អ្នកអាចកំណត់នូវ exposure compensation ដែលធ្វើឲ្យរូបភាពភ្លឺ ឬងងឹត ដោយប្រើប្រាស់ប៊ូតុងនេះ។
- Mode dial
Mode dial ប្រើសម្រាប់កំណត់នូវ shooting mode ដែលមាន Program, Shutter Priority, Aperture Priority និង Manual។ អ្នកក៏អាចកំណត់ Flash ឲ្យបើក ឬបិទបានផងដែរ ម្យ៉ាងទៀត អ្នកក៏អាចប្រើប្រាស់ mode ស្រាប់ៗ ដូចជា landscapes, portraits, sport ផងដែរ។ល។ សម្រាប់ Effects mode អ្នកអាចជ្រើសរើសពណ៌បន្ថែមលើរូបភាពបាន។
- Live view switch
អ្នកអាចប្ដូរការបង្ហាញរូបភាពកំឡុងពេលថតតាមរយៈអេក្រង់ LCD ឬViewfinder។ ជាទូទៅសម្រាប់ថតវីដេអូប្រាកដណាស់ត្រូវប្រើប្រាស់ LCD។
- Command dial
វាអាចឲ្យអ្នក កំណត់នូវ shutter speed និងកំណត់ Aperture ពេលចុចជាប់លើប៊ូតុង exposure compensation-aperture។
២). ផ្នែកចំហៀងកាមេរ៉ា និង Lens
- ប៊ូតុង Flash (Flash Button)
ប៊ូតុងនេះ សម្រាប់បើក Flash ដែលមានទីតាំងខុសៗគ្នាទៅតាមប្រភេទកាមេរ៉ា ហើយ វាមានសញ្ញា រន្ទះ។ អ្នកអាចកំណត់កម្រិតពន្លឺរបស់ Flash ដោយចុចឲ្យជាប់លើប៊ូតុងនេះ។
- ប៊ូតុង Function (Function Button)
អ្នកអាចកំណត់នូវមុខងារអ្វីមួយរបស់កាមេរ៉ា ដែលអ្នកឧស្សាហ៍ប្រើប្រាស់ ទៅកាន់ប៊ូតុងនេះបាន ដែលងាយស្រួលក្នុងការប្រើប្រាស់ពេលថត។
- Zoom ring Zoom ring
ជារង្វង់ធំរបស់ Lens សម្រាប់ Zoom in ឬ Out។
- Focus ring Focus ring
ជារង្វង់តូចរបស់ Lens សម្រាប់កំណត់ការ Focus លើរូបភាព ប៉ុន្តែប្រើបានតែចំពោះ manual focus ប៉ុណ្ណោះ។
- ប៊ូតុង Lens retract (Lens retract button)
អ្នកអាចប្រើប្រាស់ ប៊ូតុងនេះ ដើម្បីដំណើរការ Zoom របស់ Lens ហើយចុចម្ដងទៀត ដើម្បីបិទពេលអ្នកបញ្ចប់ការថត។
- Lens release button
អ្នកអាចចុចប៊ូតុងនេះ រួចមួរ Lens បន្តិច ដើម្បីដោះ Lens ចេញពីតួកាមេរ៉ា ហើយពេលដាក់ Lens អ្នកមិនចាំបាច់ ចុចប៊ូតុងនេះទេ។
- ប៊ូតុង Drive mode
ប៊ូតុងនេះ សម្រាប់គ្រប់គ្រងលើ drive mode ដែលអាចឲ្យអ្នកថតតែមួយ ឬថតរូបភាពបន្តបន្ទាប់ ឬធ្វើការកំណត់រយៈពេលថត។ កាមេរ៉ាភាគច្រើន មានប៊ូតុងនេះ នៅផ្នែកខាងលើ ឬផ្នែកខាងក្រោយកាមេរ៉ា។ វាមានរូបសញ្ញា នាឡិកានៅក្បែរប៊ូតុងនេះ។
៣). ផ្នែកខាងក្រោយកាមេរ៉ា
- ប៊ូតុង Menu button
ប៊ូតុងនេះ សម្រាប់បង្ហាញនូវ Menu ដែលអ្នកអាចផ្លាស់ប្ដូរកម្រិតគុណភាពរូបភាព, កំណត់ autofocus និងផ្នែកជាច្រើនអំពីកាមេរ៉ា។
- Diopter adjustment
Diopter adjustment អនុញ្ញាតឲ្យអ្នក focus លើ viewfinder។ ប្រសិនបើគ្រប់យ៉ាងមើលទៅ ការ focus មិនត្រឹមត្រូវ ពេលអ្នកមើលជិតនឹង viewfinder កំឡុង auto focus បើក បញ្ហាអាចមានជាមួយ diopter។ អ្នកពិនិត្យមើល adjustment ទាំងនេះ មុនពេលទៅហាងប្តូរ Lens។
- ប៊ូតុង Info
ពេលអ្នកចុចប៊ូតុងនេះ កំឡុងពេលថត វានឹងបង្ហាញព័ត៌មានអំពី Settings ដែលអ្នកកំពុងប្រើ ព្រមទាំង ស៊ុមបន្ទាប់ សម្រាប់កំណត់ទីតាំង Subject ផងដែរ។ អ្នកក៏អាចប្រើវាពេលចុចមើលរូបភាពដែលបានថតរួចផងដែរ ដែលបង្ហាញព័ត៌មានលំអិតរបស់រូបភាពនោះ។
- Autofocus-autoexposure lock
ពេលប្រើប្រាស់ Auto focus និង Auto exposure អ្នកអាចចុចលើប៊ូតុងនេះឲ្យជាប់ដើម្បី lock settings ទោះបីកាមេរ៉ារំកិលទីតាំងវានូវរក្សាការ Focus លើ Subject ដដែល។ វាជាចំណុចល្អ ដែលអ្នកអាចថតមុំរូបខុសគ្នា លើ subject ដដែលបាន។
- ប៊ូតុង Image playback
ប៊ូតុងនេះ សម្រាប់ពិនិត្យមើលរូបភាព ឬវីដេអូ ដែលអ្នកបានថតរួច។ វាមានទីតាំងនៅក្បែរអេក្រង់តំណាងដោយរូបសញ្ញា Play។
- ប៊ូតុងអក្សរ i
កាមេរ៉ាខ្លះមានប៊ូតុងអក្សរ i ឬ Q ដែលពេលចុចនឹងបង្ហាញនូវបណ្ដុំនៃមុខងារមួយចំនួនលើអេក្រង់ LCD ដែលអ្នកអាចកំណត់បាន។ ប៊ូតុងនេះមានប្រយោជន៍សម្រាប់កំណត់ ISO, white balance និង Drive mode settings លើកាមេរ៉ាដែលគ្មានប៊ូតុង dials សម្រាប់កំណត់មុខងារ។
- ប៊ូតុង OK
ប៊ូតុងនេះ ប្រើប្រាស់សម្រាប់ជ្រើសរើស Menu items ហើយវាក៏ប្រើសម្រាប់ Focus នៅចំណុចកណ្ដាលនៃរូបភាពពេលថតផងដែរ។
- Multi selector
Multi selector អ្នកអាចប្រើប្រាស់សម្រាប់រំកិល Menu, ជ្រើសរើស Menu, ប្ដូរ ឬបន្ថែមតម្លៃលើមុខងារនីមួយៗ។
- ប៊ូតុង Magnify
ប៊ូតុងនេះមិនមែនសម្រាប់ zoom ដោយ Lens នោះទេ តែសម្រាប់ពង្រីកមើលភាពលំអិតនៃរូបភាពដើម្បីធានាថាកាមេរ៉ា Focus បានត្រឹមត្រូវ កំឡុងពេល playback (ពេលបើកមើលរូបភាព)។ កាមេរ៉ាខ្លះ ក៏អាចពិនិត្យមើលកំឡុងពេលថតរូបផងដែរ។
- ប៊ូតុង Delete
ប៊ូតុងនេះ ប្រើសម្រាប់លុបរូបភាព ឬវីដេអូពីកាមេរ៉ាដែលមានរូបភាពធុងសំរាមជាតំណាង។ អ្នកត្រូវចុចពីរដងក្នុងការលុបដើម្បីបញ្ជាក់ថាអ្នកពិតជាចង់លុបមែន។
- ប៊ូតុង Demagnify
ប៊ូតុងនេះមិនមែនសម្រាប់ Zoom out នោះទេ ដែលមានទីតាំងនៅក្បែរអេក្រង់ ដែលតំណាងដោយរូបកែវពង្រីកមានសញ្ញា ដក។ វាសម្រាប់បង្ហាញនូវ រូបភាពខ្នាតតូច (thumbnail) ជាច្រើនក្នុងពេលតែមួយ។ អ្នកអាចចូលមើលរូបភាពក្នុងបណ្ដុំជាច្រើនបានរហ័ស និងងាយស្រួល។ ប៊ូតុងនេះក៏អាចបង្ហាញនូវគន្លឹះផ្សេងៗអំពីកាមេរ៉ាផងដែរ៕
ប្រភព៖ DigitalTrends
Tuesday, July 25, 2017
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment