អ្នកនាំពាក្យក្រុមហ៊ុន Adobe បាននិយាយថា "យើងនឹងបញ្ឈប់ការ Update និងការចែកចាយនូវកម្មវិធី Flash Player នៅចុងឆ្នាំ ២០២០ ហើយលើកទឹកចិត្តដល់អ្នកបង្កើតមាតិកាដែលប្រើប្រាស់ Flash ឲ្យមានការផ្លាស់ប្ដូរសារជាថ្មី"។
ទន្ទឹមនឹងការលេងហ្គេម, ការទស្សនាវីដេអូ, ប្រភពចំណេះដឹង បន្តប្រើប្រាស់ Flash ប៉ុន្តែ Adobe បានបញ្ជាក់ នឹងបើកឱ្យមានការគាំទ្រដល់ឆ្នាំ ២០២០ សម្របទៅតាមដៃគូសហការខ្លួនមាន Apple, Facebook, Microsoft, Google និង Mozilla។
ក្រុមហ៊ុន Microsoft ក៏បានប្រកាសពីគម្រោងនឹងបិទ Flash លើកម្មវិធីបើកអ៊ីនធឺណិត Edge និង Internet Explorer អំឡុងពាក់កណ្ដាលទៅចុងឆ្នាំ ២០១៩ មុនឈានដល់ដំណាក់កាល Windows ទាំងមូលនៅឆ្នាំ ២០២០។
ចំណែកឯ Google ក៏ត្រៀមបិទចោល Flash នៅប៉ុន្មានឆ្នាំបន្ទាប់ ខណៈ Mozilla និយាយថា អ្នកប្រើប្រាស់ Firefox នឹងមានជម្រើសក្នុងការរើសនូវគេហទំព័រណាដែលដំណើរការដោយ Flash នាប៉ុន្មានខែខាងមុខ ហើយអនុញ្ញាតឱ្យប្រព័ន្ធ Firefox ESR រក្សាសិទ្ធចំពោះអ្នកប្រើប្រាស់ Flash ឲ្យនៅដំណើរការទៅបានដល់ចុងឆ្នាំ ២០២០ ដូចគ្នា។
ការបញ្ចប់ជីវិតនៃ Flash នឹងជាឱកាសល្អមួយបន្ថែមទៀតសម្រាប់ HTML5 ខណៈវាបានត្រូវគេប្រើប្រាស់លើគេហទំព័រល្បីៗជាច្រើននាពេលបច្ចុប្បន្ន ហើយការពង្រឹងផ្សេងទៀតនៃប្រព័ន្ធសុវត្ថិភាពទាំងសម្រាប់កុំព្យូទ័រយូរដៃនិងឧបករណ៍ចល័តជាច្រើន ដែលគាំទ្រការប្រើប្រាស់បច្ចេកវិទ្យាគេហទំព័រ។
ប្រភព៖ Sabay
Thursday, July 27, 2017
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment