ក្នុងបទបង្ហាញ Gateway ឆ្នាំ ២០១៧ ដែលធ្វើទៅកាលពីពេលកន្លងទៅនេះ លោក Jack ស្ថាបនិកក្រុមហ៊ុនលក់ទំនិញអនឡាញ Alibaba ដ៏ធំនៅចិន បានផ្ដល់ដំបូន្មានមួយចំនួនដល់មនុស្សសម័យថ្មី។
ក្នុងនោះមហាសេដ្ឋីចិនក៏បានបង្ហាញផ្លូវលើរឿងដែលមនុស្សគួរធ្វើក្នុងវ័យ ២០ ឆ្នាំ ឬ ៣០ ឆ្នាំប្រសិនបើគិតឃើញនៅឡើយទេនោះ។ លោក Jack Ma បានលើកឡើងដូចនេះ ៖ "ប្រសិនបើអ្នកមានវ័យ ២០ ឆ្នាំ គួរចូលក្នុងក្រុមហ៊ុនល្អមួយ ហើយស្វែងរកមេល្អមួយដើម្បីរៀនពីការធ្វើជំនួញ។ នៅអាយុ ៣០ ឆ្នាំ បើសិនចង់សាកល្បងធ្វើអ្វីមួយដោយខ្លួនឯងគួរតែសាកល្បង។ ពេលដល់អាយុ ៤០ ឆ្នាំ សូមធ្វើរឿងដែលអ្នកគិតថាមានសមត្ថភាពអាចធ្វើវាបានល្អ។ ចូលដល់វ័យ ៥០ ឆ្នាំ គួរចំណាយពេលខ្លះលើធនធានក្មេងៗ និង ផ្ដល់ឱកាសដល់ពួកគេ ពេលដែលអ្នកកំពុងខ្លាំងនៅឡើយ។ បន្ទាប់មកពេលអាយុ ៦០ ឆ្នាំ គួរតែចំណាយពេលជាមួយនឹងចៅៗលើមាត់សមុទ្រវិញម្ដង”។
សេដ្ឋីវ័យ ៥២ ឆ្នាំរូបនេះបន្ថែមថានេះជាការនិយាយទូទៅមួយ ហើយត្រូវចាំថារឿងដែលអ្នកធ្វើត្រូវតែជាអ្វីដែលអ្នកចូលចិត្ត ប្រសិនបើមិនចូលចិត្តនឹងអ្វីដែលខ្លួនកំពុងធ្វើ នោះជីវិតអ្នកកំពុងប្រឈមមុខនឹងបញ្ហា៕
ប្រភព៖ Sabay
Friday, July 28, 2017
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment