ថ្មជាផ្នែកគ្រឿងយ៉ាងសំខាន់មួយ សម្រាប់ដំណើរការទៅបាននៅលើស្មាតហ្វូន។ តាមការស្រាវជ្រាវពី Battery University បង្ហាញពីទម្លាប់អាក្រក់ ៣ ដែលមនុស្សនិយមធ្វើ ហើយវាជាការបំផ្លាញថ្មស្មាតហ្វូនអ្នកឱ្យឆាប់ខូច លឿនជាទីបំផុត។
១.កុំសាកថ្មទូរសព្ទជាមួយកុំព្យូទ័រ
ការសាកថ្មតាមរយៈរន្ធដោត USB លើកុំព្យូទ័រ មិនត្រឹមតែខាតពេលវេលានោះទេ ផ្ទុយទៅវិញវាអាចបង្កបញ្ហាដូចគ្នា។ ភាពតានតឹងនៃដំណើរការបញ្ចូលថ្មជាមួយរន្ធដោត USB ជាញឹកញយវានឹងបង្កើនកម្ដៅកាន់តែខ្ពស់ ជាហេតុធ្វើឱ្យថ្មស្មាតហ្វូននឹងឆាប់ខូចក្នុងរយៈពេល ២ ទៅ ៣ ខែ។
Battery University បានបង្ហាញ ថាមពលថ្មបានធ្លាក់ចុះលឿនជាងធម្មតាប្រមាណ ៦៥ ភាគរយ នៅពេលដែលកម្ដៅឡើងខ្ពស់លើសពី ៤០ ដឺក្រេសេ។ ម្ល៉ោះហើយជាការល្អ សូមធ្វើការប្រើប្រាស់ឆ្នាំងសាកនិងខ្សែ ជារបស់ពិត ហើយដោតភ្ជាប់ទៅកាន់ដុំព្រីភ្លើង ព្រោះវានឹងបញ្ជូនចរន្តចេញដោយផ្ទាល់ ហើយមិនប៉ះពាល់ដល់កម្ដៅថ្មឡើយ។
២.កុំប្រើរហូតដល់រលត់ឈឹង
សូមកុំប្រើប្រាស់ស្មាតហ្វូន រហូតដល់អស់ថ្មរលត់ឈឹង ព្រោះតាមការស្រាវជ្រាវបានបង្ហាញ ថ្មដែលអស់ថាមពលរលីង ដំណើរការនៃវដ្ដសាកអាចសាកបានតែ ៣០០ ទៅ ៥០០ ដងប៉ុណ្ណោះ ហើយថ្មនោះនឹងខូចឫមិនសូវកាន់ អំឡុងពេលថ្មដែលប្រើមិនទាន់អស់ថាមពល មានវដ្ដសាកអាចសាកបានដល់ ១,០០០ ទៅ ២,៥០០ ដង។
ជាយោបល់ល្អដោយទោះបីឃើញទូរសព្ទមានថ្មត្រឹម ២៥ ឫ ៣០ ភាគរយក្តី អ្នកគួរតែប្រញាប់រកឆ្នាំងសាកឱ្យហើយទៅ សំខាន់ជៀសវាងកុំឱ្យរលត់ទាន់។
៣.កុំសាកថ្មមួយយប់ចោល
អ្នកប្រើភាគច្រើននិយមសាកថ្ម ទុកចោលមួយយប់ពេញ។ ការធ្វើបែបនោះ ជាទម្លាប់មិនល្អមួយដែលបណ្ដាលឱ្យថ្មទូរសព្ទមានបញ្ហាចុះអន់ថយបន្តិចម្តងៗ។ ប្រភពខាងលើបញ្ជាក់ថា ប្រភេទថ្ម Lithium-ion ដែលភាគច្រើនមានបំពាក់លើស្មាតហ្វូនបច្ចុប្បន្ន អ្នកមិនចាំបាច់សាកដល់ពេញ ១០០ ភាគរយ នោះទេ ជាធម្មតាត្រឹម ៧០ ភាគរយក៏បាន ព្រោះការសិក្សាបង្ហាញថា ការធ្វើបែបនោះ វដ្ដនៃការសាកថ្មនឹងមានការកើនឡើងច្រើនជាង ១ ពាន់ដងថែមទៀតផង។
Tuesday, July 18, 2017
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment