បណ្ដាញសង្គម Facebook ត្រូវគេរកឃើញថាបានបញ្ឈប់ដំណើរការគម្រោងស្រាវជ្រាវបច្ចេកវិទ្យានិមិត្ត AI ក្រោយពួកវាមានភាពវៃឆ្លាតពេក រហូតអាចបង្កើតភាសា និងបំបែកខ្លួនយ៉ាងរហ័ស។
បច្ចេកវិទ្យា AI របស់ Facebook មានសមត្ថភាពបង្កើតទម្រង់កូដផ្សេងដោយស្វ័យប្រវត្តិ ហើយអាចផ្លាស់ប្ដូរពីភាសាអង់គ្លេសដែលកំណត់ដោយមនុស្ស ទៅជាភាសាផ្សេងមួយទៀតដែលមានតែប្រព័ន្ធពួកវាទើបអាចមើលយល់។
Facebook មិនទាន់មានការបកស្រាយជុំវិញករណីនេះនៅឡើយទេ ខណៈលោក Elon Musk ធ្លាប់ព្រមានថា បច្ចេកវិទ្យា AI នឹងផ្ដល់ផលអវិជ្ជមានដល់មនុស្សលោក ប្រសិនអ្នកផលិតមិនទាន់អាចមានសមត្ថភាពពេញលេញក្នុងការគ្រប់គ្រងពួកវានោះ។
សព្វថ្ងៃ Facebook បានប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីទៅវិភាគនូវប្រភេទមាតិកានានាលើបណ្ដាញសង្គមរបស់ខ្លួនដើម្បីដាក់ផ្ទាំងពាណិជ្ជកម្មឲ្យត្រូវចិត្តរបស់អ្នកប្រើប្រាស់ ហើយប្រើសម្រាប់បច្ចេកវិទ្យាឆ្លើយឆ្លងសារតាម Facebook Page ដោយស្វ័យប្រវត្តិដែលគេហៅថា Bots៕
ប្រភព៖ Sabay
Home
»
Hi-Tech
» Facebook បញ្ឈប់គម្រោង AI ភ្លាមៗ ក្រោយបច្ចេកវិទ្យានេះអាចផលិតភាសាដោយខ្លួនឯង
Monday, July 31, 2017
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment