Wednesday, July 26, 2017

2:59 PM
ក្រុមហ៊ុន​ ​Nokia​ ​បាន​អញ្ជើញ​បណ្ដា​សារព័ត៌មាន​អន្តរជាតិ​ធំៗ​(បរទេស)​ ​ដើម្បី​ចូល​រួម​ក្នុង​ពិធី​តាំង​បង្ហាញ​ផលិត​ផល​ថ្មី​របស់​ខ្លួន​នា​ថ្ងៃ​ ​១៦​ ​សីហា​ ​២០១៧​ ​ខណៈ​គេ​ដឹង​ថា​ក្រុមហ៊ុន​នេះ​នឹង​បញ្ចេញ​ ​Nokia 8។


Nokia 8​ ​ត្រូវ​គេ​ជឿ​ថា​ ​ជា​កំពូល​ស្មាតហ្វូន​ ​Android​ ​ដែល​ទំនើប​ ​និង​ពិសេស​បំផុត​របស់​ ​Nokia​ ​សម្រាប់​​​ពេល​​បច្ចុប្បន្ន​​​​​​ ​ព្រោះ​មាន​បំពាក់​នូវ​កាមេរ៉ា​ភ្លោះ​ ​១៣​ ​មេហ្គាភិចសែល​ ​ផលិត​ដោយ​ ​Zeiss​ ​ដែល​ជា​អ្នក​ជំនាញ​ខាង​ផលិត​កញ្ចក់​កែវ​ ​Lens​ ​កាមេរ៉ា​គ្រប់​ប្រភេទ។ អេក្រង់​ ​៥,៣​ ​អ៊ីញ​ ​គេម​អេក្រង់​តិច​ ​ហើយ​បង្ហាញ​រូប​ក្នុង​ទំហំ​ ​១៤៤០x២៥៦០ pixel​ ​អម​នឹង​បន្ទះ​ឈីប​ ​Snapdragon 835​ ​និង​ ​RAM ៦GB។


បើ​ធ្វើ​ការ​ប្រៀបធៀប​ពី​កាមេរ៉ា​ ​និង​អេក្រង់​ ​គេ​អាច​អះអាង​ថា​ ​Nokia 8​ ​ស៊ី​ដាច់​ ​iPhone 7 Plus​ ​បាន​ ​ព្រោះ​ស្មាតហ្វូន​របស់​ ​Apple​ ​នេះ​មាន​កាមេរ៉ា​ត្រឹម​ ​១២​ ​មេហ្គាភិចសែល​ ​ហើយ​អេក្រង់​មាន​គេម​ធំ​ និង​បង្ហាញ​រូប​ត្រឹម​ទំហំ​ ​១០៨០x១៩២០pixels៕


ប្រភព៖ Sabay



0 comments:

Post a Comment