Friday, July 28, 2017

4:44 PM
ពេល​គេង​ ​មនុស្ស​មួយ​ចំនួន​ជ្រើសរើស​ការ​ប្រើ​ពន្លឺ​តិច​ ​ឬ​បិទ​ ​ឬ​ពិសា​ទឹក​តែ​មួយ​ពែង​ ​អាន​សៀវភៅ​ដើម្បី​ឲ្យ​ដំណេក​លក់​ស្រួល​ ​ហើយ​អ្នក​ខ្លះ​ប្រើ​ឧបករណ៍​ ​Sleep tracker​ ឬ Smartwatch​ ​​បំពាក់​នឹង​ករ​ដៃ​ ​ដែល​អាច​ទទួល​បាន​ទិន្នន័យ​មួយ​ចំនួន​ទាក់ទង​នឹង​ដំណេក។


ការ​ប្រើប្រាស់​ឧបករណ៍​ ​Sleep tracker ឬ Smartwach​ ​ត្រូវ​មនុស្ស​ជា​ច្រើន​ជឿ​ថា​អាច​ជួយ​ឲ្យ​ទទួល​ដំណេក​បាន​គ្រប់គ្រាន់​ ​ព្រោះ​ពួក​គេ​អាច​ដឹង​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ ​និង​ពេល​ដែល​គួរ​ទទួល​ដំណេក​បាន​យ៉ាង​ច្បាស់លាស់​ ​ជា​មួយ​ ​Sensor​ ​ហៅថា​ ​Accelerometer​ ​ដែល​ថត​ទុក​នូវ​ប្រេកង់​ ​រយៈពេល​ ​និង​ទិសដៅ​នៃ​ចលនា​កំឡុង​ពេល​ទទួល​ដំណេក។

ដោយ​ឡែក​ការ​ស្រាវជ្រាវ​មួយ​រក​ឃើញ​ថា​ ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​តាម​ដាន​ដំណេក​ ​គឺ​មិន​អាច​ឲ្យ​អ្នក​គេង​បាន​ស្កប់ស្កល់​នោះ​ទេ​ ​ព្រោះ​ការ​ពាក់​ឧបករណ៍​នេះ​ជាប់​ករ​ដៃ​យូរ​ ​គឺ​ធ្វើ​ឲ្យ​រំខាន​ដល់​ជីពចរ​ ​ដែល​បណ្ដាល​ឲ្យ​ចរន្ត​ឈាម​រត់​មិន​ស្រួល​ ​ហើយ​អាច​ប៉ះពាល់​ដល់​សុខភាព​ទៅ​វិញ​ទេ៕


ប្រភព៖ Sabay



0 comments:

Post a Comment